រីករាយនឹងពិព័រណ៍អប់រំឆ្នាំ២០២៣ របស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ មានការតាំងបង្ហាញ និងលក់ស្នាដៃស្រាវជ្រាវរបស់សាស្ត្រាចារ្យ សាកលវិទ្យាល័យផ្សេងៗ ធនាគារ ក្រុមហ៊ុនលក់អាហារ ភេសជ្ជៈ និងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន។ លើសពីនេះ មានកន្លែងថតរូបអនុស្សាវីរយ៍ជាច្រើនកន្លែងទៀត។
សូមនាំបងប្អូន មិត្តិភក្តិ និងក្រុមគ្រួសារមកទស្សនាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋ តាមមធ្យោបាយសាធារណៈឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន!
សូមកុំឲ្យពេលវេលាដ៏សំខាន់នេះកន្លងផុត!