Opening Hours: Mon-Sat 7:00 - 11:30 AM & 2:00 - 5:30 PM

Vision

ជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជា និងទទួលសា្គល់ជាអន្តរជាតិ ចំពោះគុណភាព អប់រំ ការស្រាវជ្រាវ ការបោះពុម្ពផ្សាយ និង នវានុវត្តន៍។

Mission

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ស.ភ.ន.វ.ស បានដាក់ចេញនូវបេសកកម្មដូចខាងក្រោម៖

  • ផ្ដល់ឲ្យនិសិ្សតនូវចំណេះដឹង ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការទទួលខុសត្រូវសង្គម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ។
  • លើកកម្ពស់សកម្មភាពស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងនវានុវត្តន៍។
  • បង្កើនសហប្រតិបត្តិការជាតិ និងអន្ដរជាតិ។
  • លើកកម្ពស់ការសិក្សាពេញមួយជីវិត និងការយល់ដឹងអន្ដរវប្បធម៌៕

Goal

ដើម្បីសម្រេចបេសកកម្មខាងលើ ស.ភ.ន.វ.ស មានគោលដៅមួយចំនួនដូចខាងក្រោម៖

  1. អភិវឌ្ឍគោលនយោបាយរៀន និងបង្រៀនប្រកបដោយការទាក់ទាញ និងគំនិតច្នៃប្រឌិត។
  2. អភិវឌ្ឍការស្រាវជ្រាវ ការបោះពុម្ភផ្សាយ និងនវានុវត្តន៍។
  3. បង្កើនកិច្ចសហប្រតិបត្តិការជាតិ និងអន្ដរជាតិ។
  4. ធានាដំណើរការអភិបាលកិច្ចល្អដែលបង្កើតបាននូវភាពខ្លាំង និងឧត្តមភាពអប់រំជានិរន្ដរ៍របស់សាកលវិទ្យា។
  5. លើកកម្ពស់ការសិក្សាពេញមួយជីវិត និងបង្កើតសៀវភៅមគ្គុទ្ទេសក៏ការងារ និងវិជ្ជាជីវៈ៕